នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ព្រឹកមិញនេះ ខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែង ជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ»។
សម្តេចតេជោ បានបន្ថែមថា ការភន្ត័ច្រឡំនេះ បណ្តាលមកពីសម្តេចទទួលបានព័ត៌មានខុស ដែលសម្តេចសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ។
សូមរម្លឹកថា លោក Sean Turnell ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ច មានតួនាទីជាទីប្រឹក្សាលោកស្រី អោងសាន ស៊ូជី នៅពេលត្រូវបានរបបយោធាមីយ៉ាន់ម៉ាឃុំខ្លួនកាលពីមួយឆ្នាំមុន។
ក្នុងខណៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានប្រាប់សម្តេចតេជោថា នឹងឆ្លើយតបជាវិជ្ជមានក្នុងករណីនេះ៕


ដោយ ផែន រតនៈ