-->
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០

ចំនួនអ្នកទស្សនា: Views

 

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution)» ។

នាឱកាសនោះលោក សួន សុម៉ាលីន បានថ្លែងថា ប្រធានបទ៖ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution) ត្រូវបានជ្រើសរើសឡើង ស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែ​នៅក្នុង​ប្រទេស​កម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើងនៃសំណល់ប្លាស្ទិក ដែលក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការបំពុល​ដោយ​ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែង​មានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។

ក្នុងឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង លើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាននិងសហគមន៍ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕

លោក ហ៊ុន ម៉ានី អញ្ជើញជួប ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

  (ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ។


 ក្នុងជំនួបសំណេះសំណាលគណបក្សខេត្ត លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សមាជិក សមាជិកា មន្រ្តីរាជការនៅមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក៏ដូចជាធនធានផ្ទាល់ខ្លួននៅពេលដែលប្រទេសជាតិត្រូវការ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ 

 ជុំវិញស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិញ្ញាសាថ្មីមួយ ដើម្បីសាកល្បងការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ប្រទេស ដែលមិនទាន់មានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានដែរ។

 ដោយឡែក កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសារមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនទៀតលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ។ ពិតណាស់ការជឿជាក់ និងចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់នៃភាពជោគជ័យលើការដឹកនាំ ប៉ុន្តែការដឹកនាំដ៏ឈ្លាសវៃ ម៉ឹងម៉ាត់ បូករួមជាមួយការអនុវត្តយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាន គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យនេះ។ 

 លោកក៏បានលើកបន្ថែមផងដែរថា «មិនថាបងប្អូននៅទីណា ជាអ្នកណា ឬមាននិន្នាការយ៉ាងណាក៏ដោយ បងប្អូនត្រូវតែទទួលបានការគាំពារសុខភាពដូចជាការព្យាបាល និងការចាក់វ៉ាក់សាំង។ ដោយសារយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ទើបយើងអាចមានការជួបជុំគ្នា និងការបើកដំណើរការសេដ្ឋកិច្ចជាធម្មតា។ 

មិនថាប្រទេសជាតិមានវិបត្តិ ឬការលំបាកយ៉ាងណាគណបក្សប្រជាជនកម្ពុជាតែងតែមានវត្តមានរួមរស់ជាមួយប្រជាជន និងដោះស្រាយបញ្ហាប្រឈមមុខជាមួយគ្នា»។ ជំនួបសំណេះសំណាលរវាង លោក ហ៊ុន ម៉ានី ជាមួយរចនាសម្ព័ន្ធគណៈចលនាមនហាជនខេត្តព្រះវិហារ គឺជាផ្នែកមួយនៃបេសកកម្មតាមបណ្ដាខេត្ត ហើយខេត្តព្រះវិហារជាខេត្តទី៣ នៃបេសកកម្មនេះ ហើយគោលដៅបន្ទាប់ គឺខេត្តឧត្តរមានជ័យ៕








ធនាគារ ADB យល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសឥណ្ឌូណេស៊ី

ចំនួនអ្នកទស្សនា: Views

 

ធនាគារ ADB យល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសឥណ្ឌូណេស៊ី


ភ្នំពេញ:ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាម៉េរិក ដែលមានបំណងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី។

ប្រធានផ្នែកហិរញ្ញវត្ថុបៃតង និងនវានុវត្តន៍របស់ធនាគារ ADB សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រចាំប្រទេសថៃ លោក Anouj Mehta បាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងអាចធានាបាន ដើម្បីជួយដល់ប្រទេសនេះសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៃកម្មវិធីហិរញ្ញវត្ថុបៃតងរបស់ប្រទេសឥណ្ឌូណេស៊ី (SIO-GFF) ដែលជាកម្មវិធីដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថា នឹងផ្តល់ហិរញ្ញប្បទានយ៉ាងហោចណាស់ ១០គម្រោង ដោយមានយ៉ាងហោចណាស់ ៧០ភាគរយនៃហិរញ្ញប្បទានគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធបៃតង ហើយថវិកាដែលនៅសល់នឹងគាំទ្រដល់ SDGs ។ កម្មវិធីនេះនឹងរៀបចំគម្រោងនានាក្នុងការទាក់ទាញមូលនិធិដើម្បីបន្ថែមការចំណាយសាធារណៈ រួមទាំងពីប្រភពឯកជន ស្ថាប័ន និងពាណិជ្ជកម្មផងដែរ។

លោកបាននិយាយថា កម្មវិធី SIO-GFF មានគោលបំណងជំរុញឱ្យមានការកើនឡើងបានដល់ប្រាំបីដងនៃមូលនិធិដែលបានបណ្តាក់ទុកដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងជួយដល់ប្រទេសឥណ្ឌូណេស៊ីឱ្យរីកចម្រើនឆ្ពោះទៅរក SDGs ។

ប្រាក់កម្ចីដល់រដ្ឋាភិបាលឥណ្ឌូណេស៊ីនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចីឡើងវិញដល់ក្រុមហ៊ុន PT Sarana Multi Infrastruktur ឬក្រុមហ៊ុន PT SMI ដែលជាស្ថាប័នហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដោយរដ្ឋ ដែលនឹងគ្រប់គ្រងកម្មវិធីនោះ។

ធនាគារ ADB ក៏បានអនុម័តនូវជំនួយបច្ចេកទេស ដើម្បីជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន PT SMI ក្នុងការអនុវត្តកម្មវិធីនោះ និងដើម្បីពង្រីកសេវាកម្មរបស់ក្រុមហ៊ុនសម្រាប់គាំទ្រដល់អ្នកខ្ចីផ្សេងទៀត និងជំរុញការផ្តល់មូលនិធិឯកជនទៀតផង។

ជំនួយបច្ចេកទេសនេះត្រូវបានផ្តល់មូលនិធិចំនួន ១,២លានដុល្លារអាម៉េរិកពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ហើយថវិកាដែលនៅសល់គឺបានមកពីមូលនិធិពិសេសនៃភាពជាដៃគូអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេសលុចសំបួរ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

សម្តេចក្រឡាហោម ស ខេង ស្នើក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឱ្យដូចបណ្តាក្រុងផ្សេងទៀត

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឱ្យដួចបណ្តាក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសនោះកន្លែងធ្វើការងារ។ ការស្នើនេះខណៈកាលពីថ្ងៃ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច
ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោ បច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។ 

សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់ លើភ្នំបូកគោ ។ ជាមួយគ្នានោះដែរ សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ

 ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ទៀតថា ក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឱ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara

សម្តេចក្រឡាហោម ស ខេង ស្នើក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឱ្យដូចបណ្តាក្រុងផ្សេងទៀត


សម្តេចតេជោ ស្នើសុំការអធ្យាស្រ័យ បន្ទាប់ពីទទួលព័ត៌មានខុស ពាក់ព័ន្ធនឹងលោក Sean Turnell

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្នើសុំការអធ្យាស្រ័យ បន្ទាប់ពីទទួលព័ត៌មានខុស ពាក់ព័ន្ធនឹងការដោះលែង លោក Sean Turnell។ 

 នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ព្រឹកមិញនេះ ខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែង ជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ»។ 

 សម្តេចតេជោ បានបន្ថែមថា ការភន្ត័ច្រឡំនេះ បណ្តាលមកពីសម្តេចទទួលបានព័ត៌មានខុស ដែលសម្តេចសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ។ សូមរម្លឹកថា លោក Sean Turnell ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ច មានតួនាទីជាទីប្រឹក្សាលោកស្រី អោងសាន ស៊ូជី នៅពេលត្រូវបានរបបយោធាមីយ៉ាន់ម៉ាឃុំខ្លួនកាលពីមួយឆ្នាំមុន។

 ក្នុងខណៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានប្រាប់សម្តេចតេជោថា នឹងឆ្លើយតបជាវិជ្ជមានក្នុងករណីនេះ៕


ដោយ ផែន រតនៈ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ : ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ អញ្ជើញចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន​ឥតសំណង​របស់ជប៉ុន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបប្រមាណ ៣,៣១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង “អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

រូបថត៖ យឹម សុវឌ្ឍនា


អភិបាលរងខេត្តព្រះវិហារជំរុញឱ្យអ្នកពាក់ព័ន្ធបន្តជួយទ្រទ្រង់វិ័ស័យព្រះពុទ្ធសាសនា និងបង្កើនការទប់ស្កាត់កូវីដ១៩

ចំនួនអ្នកទស្សនា: Views

 


ព្រះវិហារ៖ លោកស៊ូ សិរី អភិបាលរង នៃគណ:អភិបាលខេត្តព្រះវិហារបានផ្តាំផ្ញើដល់គណកម្មការអាចារ្យវត្ត យាយជី តាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមន្ត្រីកងកម្លាំងក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តពង្រឹង និងជួយទ្រទ្រង់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលខ្មែរយើង បានគោរព ប្រតិបត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឲ្យស្ថិតនៅក្នុងការប្រតិបត្តិ នៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជារៀងដរាប។

លោកអភិបាលរងលើកឡើងបែបនេះ ក្នុងពិធីប្រគេនទៀនព្រះវស្សា នៅសាលាឆទានមួយ ជាប់ជើងភ្នំត្បែង ស្ថិតនៅក្នុងភូមិដំបូកខ្មៅ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១នេះ។

លោកស៊ូ សិរី បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការចង្អុលបង្ហាញ ពីឯកឧត្ត្តមនាយឧត្ដមសេនីយ៍ មាស សុភា ទេស រដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ដព្រះវិហារ រូបលោកផ្ទាល់ រួមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត និងស្រុកជាច្រើនទៀត បាននាំយកគ្រឿងបរិក្ខារ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន ១០ ក្នុងខេត្ត រួមមាន៖ ទៀនព្រះវស្សា ១០គូ អង្ករ ១០ការ៉ុង មីម៉ាម៉ា ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកផ្លែឈើ ១០កេស ទឹកបរិសុទ្ធ ១០កេស ម៉ាស់ ១០ប្រអប់ អាល់កុល ៥០លីត្រ បេ្រងម៉ាស៊ូត ៣០០លីត្រ ដោយវត្ដនីមួយៗ ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ។ ដោយឡែក យាយជី តាជី កងកម្លាំងការពារទីតាំង និងកម្មករ សរុប ៥០នាក់ ក្នុងម្នាក់ ទទួលបាន ថវិកា ២ម៉ឺនរៀល ហើយថវិកាដែលត្រូវចំណាយក្នុងពេលនេះ សរុប ១២លាន ៥សែន ៧ម៉ឺន ៩ពាន់រៀល។

ជាមួយគ្នានោះលោក ស៊ូ សិរី ក៏បានក្រើនរំឭកដល់មន្ត្រីបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ សម្អាតបរិស្ថានឲ្យបានស្អាតជានិច្ចផងដែរ។ ត្រូវរួមគ្នាថែរក្សា ការពារ និងអភិរក្ស តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាប្រយោជន៍ជាតិ។ ទន្ទឹមនោះ ក៏មិនត្រូវភ្លេចអនុវត្តតាមវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល នូវការអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងគ្រាដែលជំងឺដ៏កាចសាហាវនេះ កំពុងឆ្លងរាលដាលចូល ក្នុងសហគមន៍ ដែលជាបន្ទុកដោះស្រាយមួយដ៏ធំ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ ៕